ក្រុមសេះបង្កង់ Juventus បានត្រៀមកីឡាកររបស់ខ្លួនបីរូបរួមមាន កីឡាករ Aaron Ramsey កីឡាករMiralem Pjanic និងកីឡាករ Adrien Rabiot ដើម្បីដោះដូរយក Paul Pogba ត្រលប់មក Serie A វិញ។ ខណៈពេលដែលក្រុមបិសាចក្រហម Manchester United នៅតែចង់រក្សាខ្សែបម្រើដ៏ឆ្នើមរបស់ពួកគេនៅកីឡាដ្ឋាន Old Trafford បន្ត។

ដោយឡែកក្នុងប្រទេសអ៊ីតាលីបានអះអាងថាប្រធាន Serie A កំពុងតែបញ្ចុះបញ្ចូលកីឡាកររូបនេះក្នុងកិច្ចព្រមព្រៀងជាមួយក្រុមបិសាចក្រហម ដោយកីឡាកររូបនេះបានចូលរួមចំណែកក្នុងក្រុមដោយឈ្នះជើងឯកពិភពក។ កាលពីថ្ងៃសុក្រប្រធានក្លឹបបិសាចក្រហមលោក Ed Woodward បានសារភាពថាក្លឹបមិនអាចចំណាយប្រាក់ច្រើនក្នុងរដូវដោះដូរកីឡាកររដូវក្តៅនេះទេដោយសារតែជម្ងឺកូវីដ-១៩ រីករាលដាលយ៉ាងខ្លាំង ជាហេតុធ្វើអោយប៉ះពាល់ផ្នែកហិរញ្ញវត្ថុ។

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ២៧ ឆ្នាំរូបនេះរកប្រាក់បាន ៣០ ម៉ឺនផោនក្នុងមួយសប្តាហ៍ជាមួយក្លិបបិសាចក្រហម។ ហើយកិច្ចព្រមព្រៀងថ្មីមួយទៀតនៅ Old Trafford ហាក់ដូចជាមើលទៅគាត់អាចរកចំណូលបានជាងកន្លះលានក្នុងមួយសប្តាហ៍៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ